ព្រះអង្គសង្រ្គោះដែលយើងត្រូវការ
កាលពីឆ្នាំទៅ ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំបានអធិស្ឋាន សូមការប្រោសឲ្យជា សម្រាប់ស្រ្តីបីនាក់ ដែលកំពុងតែតយុទ្ធនឹងជម្ងឺមហារីក។ យើងដឹងថា ព្រះទ្រង់មានអំណាចប្រោសពួកគេឲ្យជា ហើយយើងក៏បានទូលសូមឲ្យទ្រង់ប្រោសពួកគេឲ្យជា ជារៀងរាល់ថ្ងៃ។ យើងបានឃើញទ្រង់ប្រោសគេឲ្យជា ដោយការអស្ចារ្យ កាលពីមុន ហើយយើងជឿថា ទ្រង់អាចធ្វើការប្រោសឲ្យជានៅលើកក្រោយៗទៀត។ ក្នុងអំឡុងពេលដែលពួកគេម្នាក់ៗកំពុងតយុទ្ធនឹងជម្ងឺរនោះ នៅថ្ងៃខ្លះ យើងបានឃើញការប្រោសឲ្យជា ហាក់ដូចជាបានកើតឡើងមែន បានជាយើងមានការអរសប្បាយ។ ប៉ុន្តែ ពេលរដូវស្លឹកឈើជ្រុះមកដល់ ពួកគេទាំងបីបានលាចាកលោក។
អ្នកខ្លះនិយាយថា ការលាចាកលោករបស់ពួកគេ គឺជា “ការប្រោសឲ្យជា ដ៏ប្រសើរបំផុត”។ ប៉ុន្តែ ការបាត់បង់នេះ នៅតែធ្វើឲ្យយើងមានការឈឺចាប់យ៉ាងខ្លាំង។ យើងចង់ឲ្យព្រះអង្គប្រោសពួកគេទាំងបីឲ្យជា នៅពេលនោះ ប៉ុន្តែ យើងមិនយល់ទេថា ហេតុអ្វីទ្រង់មិនបានធ្វើការអស្ចារ្យ ឲ្យពួកគេជាពីជម្ងឺនោះ។
មនុស្សមួយចំនួនបានដើរតាមព្រះយេស៊ូវ ដោយសារការអស្ចារ្យដែលទ្រង់បានធ្វើ និងដើម្បីបំពេញតម្រូវការរបស់ពួកគេ(យ៉ូហាន ៦:២,២៦)។ អ្នកខ្លះគ្រាន់តែបានគិតថា ទ្រង់ជាកូនប្រុសរបស់ជាងឈើប៉ុណ្ណោះ(ម៉ាថាយ ១៣:៥៥-៥៨) ហើយអ្នកដទៃទៀតរំពឹងថា ទ្រង់នឹងធ្វើជាអ្នកដឹកនាំនយោបាយរបស់ពួកគេ(លូកា ១៩:៣៧-៣៨)។ អ្នកខ្លះគិតថា ទ្រង់ជាគ្រូបង្រៀនដ៏អស្ចារ្យ(ម៉ាថាយ ៧:២៨-២៩) ខណៈពេលដែលអ្នកដទៃទៀត បានដើរតាមទ្រង់ ដោយសារការបង្រៀនរបស់ទ្រង់ ពិបាកនឹងឲ្យពួកគេយល់(យ៉ូហាន ៦:៦៦)។
ព្រះយេស៊ូវមិនតែងតែធ្វើអ្វី ដែលយើងរំពឹងឲ្យទ្រង់ធ្វើនោះឡើយ។ តែទ្រង់ល្អហួសក្តីស្រមៃរបស់យើង។ ទ្រង់ជាអ្នកប្រទានជីវិតអស់កល្បជានិច្ច(ខ.៤៧-៤៨)។ ទ្រង់ល្អ…
កន្លែងដែលយើងអាចរកបានសេចក្តីសង្ឃឹម
អេលីសាបិត បានខំប្រឹងតយុទ្ធ នឹងការញៀនថ្នាំ អស់រយៈពេលយ៉ាងយូរ ហើយពេលដែលនាងបានជាសះស្បើយ នាងចង់ជួយអ្នកឯទៀត។ ដូចនេះ នាងក៏បានចាប់ផ្តើមសរសេរនៅលើសន្លឹកក្រដាស ដោយមិនបញ្ចេញឈ្មោះ យកទៅបិទផ្សាយទូទាំងទីក្រុងរបស់នាង។ អេលីសាបិតបានយកក្រដាសដែលនាងបានសរសេរ ទៅដាក់គៀបពីក្រោមផ្លឹតបក់កញ្ចក់ឡាន នៅតាមចំណត ហើយក៏បានយកវាទៅ ដាក់នៅលើបង្គោល ក្នុងសួនច្បារនានា។ កាលពីមុន នាងធ្លាប់ព្យាយាមស្វែងរកទីសំគាល់នៃក្តីសង្ឃឹម តែឥឡូវនេះ នាងបានព្យាយាមជួយអ្នកដទៃ ឲ្យរកឃើញក្តីសង្ឃឹមនោះ។ ក្នុងចំណោមក្រដាស់ដែលនាងបានសរសេរ មានក្រដាស់មួយសន្លឹក បានបញ្ចប់ ដោយពាក្យថា “ខ្ញុំសូមផ្ញើក្តីសង្ឃឹម ឲ្យអ្នក ដោយសេចក្តីស្រឡាញ់ជាច្រើន”។
ព្រះយេស៊ូវបានប្រទានយើងរាល់គ្នា នូវក្តីសង្ឃឹម ដោយសេចក្ដីស្រឡាញ់។ ទ្រង់ប្រទានក្តីស្រឡាញ់ ដល់យើង រៀងរាល់ថ្ងៃ ហើយក៏ពង្រឹងយើង ដោយក្ដីសង្ឃឹម។ ទ្រង់មិនបានប្រទានសេចក្ដីស្រឡាញ់របស់ទ្រង់ ម្តងមួយដំណក់ៗឡើយ ប៉ុន្តែ បានបង្ហូរចេញពីដួងព្រះទ័យរបស់ទ្រង់មក ហើយក៏ចាក់បង្ហូរចូលមក ក្នុងចិត្តរបស់យើង យ៉ាងហូរហៀរ។ “ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ” (រ៉ូម ៥:៥)។ ព្រះទ្រង់សព្វព្រះទ័យនឹងប្រើពេលលំបាក ដើម្បីបង្កើតឲ្យមានការអត់ធ្មត់ និងចរិតលក្ខណៈល្អៗ ហើយនាំយើងឲ្យមានជីវិត ដែលមានការស្កប់ចិត្ត និងក្តីសង្ឃឹម(ខ.៣-៤)។ ហើយទ្រង់នៅតែស្រឡាញ់យើង សូម្បីតែនៅពេលដែលយើងនៅឆ្ងាយពីទ្រង់ក៏ដោយ(ខ.៦-៨)។
តើអ្នកកំពុងស្វែងរកទីសម្គាល់នៃក្តីសង្ឃឹមមែនទេ? ព្រះអម្ចាស់ប្រទានក្តីសង្ឃឹម ដោយសេចក្ដីស្រឡាញ់…
តាមរយៈឈើឆ្កាង
លោកថម(Tom) ដែលជាមិត្តរួមការងាររបស់ខ្ញុំ មានឈើឆ្កាងតូចមួយធ្វើពីកញ្ចក់។ គាត់បានដាក់ឈើឆ្កាងនោះ នៅលើតុការិយ៉ាល័យគាត់។ លោកភីល(Phil) ដែលជាមិត្តភក្តិរបស់គាត់ ក៏ជាអ្នកដែលបានរួចជីវិតពីជម្ងឺមហារីកផងដែរ។ លោកភីលបានឲ្យឈើឆ្កាងកញ្ចក់នេះ ទៅលោកថម ដើម្បីឲ្យគាត់មើលឃើញអ្វីៗគ្រប់យ៉ាង “តាមរយៈឈើឆ្កាងនោះ”។ ឈើឆ្កាងកញ្ចក់នោះ បានធ្វើជាការរំឭក អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងបំណងព្រះទ័យដ៏ល្អ ដែលទ្រង់មានសម្រាប់គាត់។
អ្នកជឿព្រះទាំងអស់មិនងាយនឹកចាំ អំពីសេចក្តីស្រឡាញ់ និងបំណងព្រះទ័យដ៏ល្អរបស់ទ្រង់ជានិច្ចឡើយ ជាពិសេស នៅពេលដែលមានទុក្ខលំបាក។ ស្ថិតក្នុងពេលបែបនោះ យើងងាយនឹងផ្តោតទៅលើបញ្ហារបស់យើង ជាជាងផ្តោតទៅលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
យ៉ាងណាមិញ ដំណើរជីវិតរបស់សាវ័កប៉ុល បានធ្វើជាគំរូនៃការមានទស្សនៈ ដោយមើលឃើញតាមរយៈឈើឆ្កាង។ ក្នុងពេលដែលគាត់ជួបទុក្ខលំបាក គាត់បានរៀបរាប់ថា គាត់ “មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(២កូរិនថូស ៤:៩)។ គាត់ជឿថា ក្នុងពេលដ៏លំបាកលំបិន ព្រះទ្រង់ក៏កំពុងតែធ្វើការរបស់ទ្រង់ ដើម្បី“បង្កើតឲ្យយើងមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ”(ខ.១៧-១៨)។
ការ “មើលផ្តោត ទៅរករបស់អ្វីដែលមើលមិនឃើញ” គឺមិនមានន័យថា យើងនឹងបានកាត់បន្ថយបញ្ហាយើង ឲ្យនៅតិចបំផុតនោះទេ។ លោកផល បានេត(Paul Barnett) បានបកស្រាយ នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ថា “យើងត្រូវមានទំនុកចិត្ត ដោយផ្អែកទៅលើការដឹងច្បាស់ អំពីបំណងព្រះទ័យ ដែលព្រះទ្រង់មានចំពោះយើង ……
ការញែកពេល
អ្នកស្រីរីម៉ា(Rima) ជាជនជាតិស៊ីរី ដែលសព្វថ្ងៃនេះ បានផ្លាស់មករស់នៅ ក្នុងទឹកដីសហរដ្ឋអាមេរិក។ នាងបានធ្វើចលនាដៃ និងនិយាយភាសាអង់គ្លេសបន្តិចបន្តួច ដើម្បីពន្យល់គ្រូបង្រៀនរបស់នាង អំពីមូលហេតុដែលនាងមិនសប្បាយចិត្ត។ ទឹកភ្នែករបស់នាងបានធ្លាក់ចុះពីលើថ្ពាល់នាង ខណៈពេលដែលយើងលើកនំគាវហ្វាតាយើរ(នំធ្វើពីសាច់ ប្រូម៉ា និងស្ពៃខ្មៅ) ដែលនាងបានធ្វើ ហើយតម្រៀមយ៉ាងស្រស់ស្អាតនៅលើថាស។ បន្ទាប់មក នាងក៏បាននិយាយថា “មានបុរសម្នាក់” ហើយនាងក៏ធ្វើសម្លេងវឺតៗ ដោយចង្អុលពីទ្វារ រហូតមកដល់បន្ទប់ទទួលភ្ញៀវ ហើយក៏ចង្អុលរហូតទៅដល់ ទ្វារវិញ។ គ្រូបង្រៀនរូបនោះក៏បានកាត់ន័យយល់ ហើយក៏បានដឹងថា មនុស្សមួយចំនួននៅក្នុងពួកជំនុំ នៅតំបន់ជិតខាង គួរតែមកសួរសុខទុក្ខក្រុមគ្រួសាររបស់អ្នកស្រីរីម៉ា ដោយនាំអំណោយខ្លះមកជាមួយផង។ ប៉ុន្តែ មានបុរសម្នាក់ប៉ុណ្ណោះ ដែលបានមកផ្ទះគាត់។ គាត់បានចូលក្នុងផ្ទះគាត់ទាំងប្រញាប់ប្រញាល់ រួចដាក់ប្រអប់មួយចុះ។ ប្រអប់នោះមានរបស់នៅខាងក្នុង ហើយគាត់ក៏ទៅវិញយ៉ាងរហ័ស។ បុរសនោះមានការរវល់នឹងកិច្ចការដែលគាត់ត្រូវទទួលខុសត្រូវ ខណៈពេលដែលអ្នកស្រីរីម៉ា និងគ្រួសាររបស់គាត់ កំពុងតែមានភាពឯកកោ ហើយចង់បានការរស់នៅជាសហគមន៍ ហើយចែករំលែកនំគាវហ្វាតាយើរជាមួយមិត្តភក្តិថ្មីរបស់ពួកគេ។
ព្រះយេស៊ូវចូលចិត្តចំណាយពេលជាមួយជនទាំងឡាយ ដោយមិនរើសអើង។ ទ្រង់បានចូលរួមក្នុងពិធីញាំអាហារពេលល្ងាច និងចូលក្នុងហ្វូងមនុស្សដ៏ពិបាក ហើយចំណាយពេលទំនាក់ទំនងជាមួយបុគ្គលម្នាក់ៗផងដែរ។ ទ្រង់ថែមទាំងបានចូលក្នុងផ្ទះបុរសម្នាក់ ដែលមនុស្សជាច្រើនស្អប់។ លោកសាខេ ដែលជាអ្នកយកពន្ធ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញទ្រង់ ហើយពេលព្រះយេស៊ូវទតមើលទៅគាត់ ទ្រង់ក៏មានបន្ទូលថា “ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក”(លូកា ១៩:១-៩)។ ហើយជីវិតរបស់លោកសាខេក៏បានផ្លាស់ប្រែចាប់តាំងពីពេលនោះមក។…
ពាក្យដែលនិយាយខ្សិបៗ
យុវជនម្នាក់មានការរសាប់រសល់ ខណៈពេលដែលគាត់កំពុងអង្គុយក្នុងយន្តហោះ ត្រៀមចេញដំណើរ។ ភ្នែកគាត់មើលទៅបង្អួចយន្តហោះចុះឡើងៗ។ បន្ទាប់មក គាត់ក៏បានបិទភ្នែក ហើយដកដង្ហើមវែងៗ ដើម្បីរម្ងាប់អារម្មណ៍ ប៉ុន្តែ គាត់នៅតែរសាប់រសល់។ ពេលដែលយន្តហោះឡើងផុតពីដី គាត់ក៏បានយោលខ្លួនចុះឡើងៗ។ មានស្ត្រីម្នាក់ដែលមានវ័យចំណាស់ជាងគាត់ កំពុងអង្គុយនៅលើកៅអីក្បែរគាត់ រំលងផ្លូវដើរក្នុងយន្តហោះ បានដាក់ដៃពីលើដៃគាត់ ហើយក៏បាននាំគាត់សន្ទនាគ្នា យ៉ាងសុភាព ដើម្បីបង្វែរអារម្មណ៍គាត់ឲ្យចេញពីភាពតានតឹង។ គាត់ខ្សិបដាក់យុវជនម្នាក់នោះថា “អ្នកឈ្មោះអី?” “អ្នកមកពីណា?” “យើងនឹងមិនមានបញ្ហាអ្វីទេ” ហើយ “អ្នកសុខសប្បាយទេតើ”។ គាត់អាចមានអារម្មណ៍ទើសទាល់ ឬធ្វើមិនខ្វល់ពីយុវជននោះ ប៉ុន្តែ គាត់បានជ្រើសរើសការប៉ះដៃ និងនិយាយពាក្យពីរបីម៉ាត់។ ទាំងនេះសុទ្ធតែជាកិច្ចការដ៏តូច ប៉ុន្តែ បីម៉ោងក្រោយមក ពេលយន្តហោះចុះចត យុវជននោះក៏បាននិយាយថា “ខ្ញុំសូមអរគុណអ្នកខ្លាំងណាស់ សម្រាប់ការជួយខ្ញុំ”។
រូបភាពដ៏ស្រស់ស្អាត នៃភាពស្លូតបូត និងការខ្វល់ពីអ្នកដទៃយ៉ាងដូចនេះ គឺមិនងាយនឹងរកបានឡើយ។ ភាពសប្បុរសមិនមករកយើង ដោយឯកឯងទេ ព្រោះមនុស្សយើងច្រើនតែគិតអំពីខ្លួនឯងជាទីមួយ។ ប៉ុន្តែ សាវ័កប៉ុលបានលើកទឹកចិត្តយើងថា “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស”(អេភេសូរ ៤:៣២)។ ត្រង់ចំណុចនេះ គាត់មិនបាននិយាយថា ភាពសប្បុរស និងទន់សន្តោស អាស្រ័យទៅលើយើងនោះឡើយ។ បន្ទាប់ពីយើងបានទទួលជីវិតថ្មី ដោយសេចក្តីជំនឿលើព្រះយេស៊ូវ ព្រះវិញ្ញាណក៏បានចាប់ផ្តើមធ្វើឲ្យជីវិតយើងផ្លាស់ប្រែ។ ភាពសប្បុរស គឺជាកិច្ចការរបស់ព្រះវិញ្ញាណ ដែលកែប្រែចិត្ត…
ការគិតដែលត្រឹមត្រូវ
ថ្ងៃមួយ អ្នកស្រីរេជីណា(Regina)បានបើកឡានត្រឡប់មកផ្ទះវិញ ដោយការបាក់ទឹកចិត្ត និងអស់កម្លាំង។ នៅថ្ងៃនោះ ពីដំបូងនាងបានទទួលដំណឹងដ៏ក្រៀមក្រំ ពីមិត្តភក្តិម្នាក់ ដែលបានផ្ញើសារ មកកាន់ទូរស័ព្ទនាង បន្ទាប់មក នាងក៏បានមានការប្រជុំដ៏តឹងតែងជាមួយមិត្តរួមការងារ ដែលបានបដិសេធមិនព្រមអនុវត្តតាមគំនិតរបស់នាង។ ពេលអ្នកស្រីរេជីណាកំពុងអធិស្ឋានទៅកាន់ព្រះអម្ចាស់ នាងក៏បានគិតថា នាងគួរតែទុកភាពតប់ប្រមល់របស់នាងមួយឡែក ទើបជាការប្រសើរ ហើយទៅសួរសុខទុក្ខមនុស្សចាស់ម្នាក់ នៅមណ្ឌលចាស់ជរា ដោយនាំផ្កាយកទៅជាមួយផង ឲ្យគាត់ភ្ញាក់ផ្អើល។ វិញ្ញាណរបស់នាងក៏មានអំណរឡើងវិញ ពេលអ្នកស្រីម៉ារាបានទទួលផ្កាដោយអំណរ ទំាងពោលសរសើរថា ព្រះអម្ចាស់ពិតជាល្អចំពោះគាត់ណាស់។ គាត់មានប្រសាសន៍ថា “ខ្ញុំមានគ្រែគេង មានកៅអីអង្គុយ មានអាហារមួយថ្ងៃបីពេល ហើយមានគិលានុបដ្ឋាយិកាមើលថែរ។ ហើយយូរៗម្តង ព្រះបានចាត់អ្នកបម្រើរបស់ទ្រង់ម្នាក់ ឲ្យសួរសុខទុក្ខស្រ្តីមេម៉ាយចាស់ជរាដូចខ្ញុំ ទ្រង់ជ្រាបថា ខ្ញុំស្រឡាញ់ពួកគេ ហើយទ្រង់ស្រឡាញ់ខ្ញុំ”។
របៀបនៃការគិតគឺសំខាន់ណាស់។ គឺដូចមានពាក្យមួយពោលថា “១០ភាគរយនៃជីវិតមនុស្ស គឺជាការអ្វីដែលបានកើតឡើងចំពោះយើង ហើយ៩០ភាគរយទៀត គឺជារបៀបដែលយើងឆ្លើយតបចំពោះការអ្វីដែលបានកើតឡើង”។ ពួកអ្នកដែលសាវ័កយ៉ាកុបបានសរសេរសំបុត្រផ្ញើរទៅ បានបែកខ្ញែកគ្នា ដោយសារការបៀតបៀន ហើយគាត់ក៏បានប្រាប់ពួកគេ ឲ្យរៀបចំការគិត អំពីទុក្ខលំបាកផ្សេងៗ ឲ្យបានត្រឹមត្រូវ។ គឺដូចដែលគាត់បានលើកទឹកចិត្តពួកគេថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ”(យ៉ាកុប ១:២)។
យើងម្នាក់ៗ សុទ្ធតែមានការធ្វើដំណើរ នៅក្នុងការរៀនទុកចិត្តព្រះ ក្នុងស្ថានភាពដែលពិបាកៗ។ យើងនឹងមានការគិតដ៏ត្រឹមត្រូវ ពេញដោយអំណរ ពេលដែលយើងទទួលស្គាល់ថា…
ព្រឹត្តិការណ៍សំខាន់
ខណៈពេលដែលខ្ញុំកំពុងទស្សនា ការបាញ់កាំជ្រួចធំៗ ក្នុងអំឡុងពេលនៃការអបអរពិធីបុណ្យមួយ ក្នុងទីក្រុងខ្ញុំ ខ្ញុំក៏បានជួបការរំខាន។ នៅខាងស្តាំ និងខាងឆ្វេងនៃកន្លែងប្រារព្ធពិធីបុណ្យ មានការបាញ់កាំជ្រួចតូចៗទៅលើមេឃ យូរៗម្តង។ កាំជ្រួចតូចៗទាំងនោះ ក៏ល្អមើលផងដែរ តែបើខ្ញុំមើលពួកវាច្រើនពេក ខ្ញុំអាចភ្លេចមើលផ្ទាំងទស្សនីយភាព ដែលគួរឲ្យចង់ទស្សនាជាង កំពុងបញ្ចេញសម្រស់នៅខាងលើស្រាប់។
ជួនកាល រឿងដែលល្អធ្វើឲ្យយើងងាកចេញពីរឿងដែលល្អជាង។ ការនេះបានកើតឡើង ក្នុងដំណើរជីវិតរបស់នាងម៉ាថា ដូចដែលបានកត់ទុកក្នុងបទគម្ពីរលូកា ១០:៣៨-៤២។ ពេលព្រះយេស៊ូវ និងពួកសាវ័កបានធ្វើដំណើរមកដល់ភូមិបេថានី នាងម៉ាថាក៏បានទទួលស្វាគមន៍ពួកគេឲ្យចូលផ្ទះនាងយ៉ាងកក់ក្តៅ។ ដើម្បីធ្វើជាម្ចាស់ផ្ទះល្អ ត្រូវមាននរណាម្នាក់រៀបចំម្ហូបអាហារ សម្រាប់ភ្ញៀវបរិភោគ។
ពេលនាងម៉ាថាត្អូញត្អែថា នាងម៉ារា ដែលជាប្អូនស្រី មិនជួយកិច្ចការនាង ព្រះយេស៊ូវក៏បានមានបន្ទូលថា ការដែលនាងម៉ារាសម្រេចចិត្តអង្គុយនៅទៀបព្រះបាទទ្រង់ ដើម្បីស្តាប់ព្រះបន្ទូល ជាទង្វើរដ៏ត្រឹមត្រូវ។ តែត្រង់ចំណុចនេះ ព្រះអម្ចាស់មិនបានមានបន្ទូលថា នាងម៉ារាមានជំនឿខ្លាំងជាងនាងម៉ាថាឡើយ។ នៅពេលខ្លះ នាងម៉ាថាហាក់ដូចជាបង្ហាញចេញនូវជំនឿចំពោះព្រះយេស៊ូវ បានច្រើនជាងនាងម៉ារា(យ៉ូហាន ១១:១៩-២០)។ ហើយទ្រង់ក៏មិនបានស្តីបន្ទោសនាងម៉ាថា ដែលកំពុងខ្នះខ្នែងនៅក្នុងការបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់គេគ្រប់គ្នា ក្នុងផ្ទះនោះឡើយ។ ផ្ទុយទៅវិញ ព្រះអម្ចាស់សព្វព្រះទ័យឲ្យនាងម៉ាថាដឹងថា ពេលយើងកំពុងជាប់រវល់ក្នុងការងារបម្រើព្រះ ការស្តាប់ព្រះបន្ទូលទ្រង់ គឺជាផ្នែកដែលសំខាន់ជាងគេ។-Anne Cetas
មើលមិនច្បាស់
មិត្តភក្ដិរបស់ខ្ញុំឈ្មោះ មែហ្គិន(Meaghan) ជាកីឡាករជិះសេះដ៏ជោគជ័យម្នាក់ ហើយខ្ញុំបានរៀនពីនាង នូវចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយចំនួន របស់សត្វសេះ។ ឧទាហរណ៍ ថ្វីដ្បិតតែសត្វសេះមានភ្នែកធំ ជាងអស់ទាំងពពួកថានិកសត្វផ្សេងទៀតក្ដី ភ្នែករបស់ពួកវាខ្សោយទេ ហើយអាចមើលឃើញពណ៌តិចជាងមនុស្សផង។ ដោយព្រោះហេតុនេះហើយ ទើបពេលខ្លះពួកវាមិនអាចស្គាល់រត្ថុខ្លះនៅលើដីបានទេ។ នៅពេលពួកវាឃើញបង្គោលមួយដើមនៅខាងមុខ ពួកវាមិនស្គាល់ថានោះជាបង្គោលទេ អីចឹងហើយបានជាវាងាយនឹងដើរជាន់ពីលើបង្គោល ឬជាន់សត្វពស់ធំៗដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ពួកវាក៏ថាបាន។ ដោយសារហេតុផលនេះ ទើបគេត្រូវបង្វឹកសត្វសេះឲ្យបានត្រឹមត្រូវ ពុំនោះសោត ពួកវាងាយនឹងមានការភិតភ័យ ហើយផ្អើលរត់បាត់។
យើងក៏ទំនងជាចង់រត់គេច ពីកាលៈទេសៈដែលគួរឲ្យភ័យខ្លាចផងដែរ។ យើងអាចមានអារម្មណ៍ដូចលោកយ៉ូប ដែលបានយល់ខុសអំពីបញ្ហាដ៏ធ្ងន់ធ្ងរនៃជីវិតរបស់គាត់ ហើយគិតថា បើខ្លួនមិនបានកើតមកសោះ នោះប្រសើរជាង។ ដោយសារតែគាត់មិនអាចមើលដឹងថា តាមពិតគឺជាសាតាំងទេ ដែលកំពុងតែប៉ុនប៉ងវាយបំបាក់គាត់នោះ បានជាគាត់សង្ស័យថា ព្រះអម្ចាស់ដែលគាត់បានជឿទុកចិត្ត ប្រហែលជាកំពុងតែព្យាយាមបំផ្លាញគាត់ទៅវិញ។ ពេលគាត់មានទុក្ខច្រើន ទ្រាំទ្រលែងរួច គាត់បានលាន់មាត់ថា “គឺព្រះដែលបានផ្ដួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ទ្រង់”(យ៉ូប ១៩:៦)។
ការយល់ដឹងរបស់យើងក៏មានដែនកំណត់ គឺមិនខុសពីលោកយ៉ូបឡើយ។ យើងចង់រត់គេចពីស្ថានការណ៍ដ៏លំបាកៗ ដែលធ្វើឲ្យយើងភ័យខ្លាច។ តែបើយើងគិត តាមទស្សនៈរបស់ព្រះវិញ នោះយើងនឹងដឹងថា យើងមិនមែននៅតែម្នាក់ឯងឡើយ ពេលយើងមានទុក្ខលំបាក។ ទ្រង់ជ្រាបថា មានអ្វីដែលធ្វើឲ្យយើងភាន់ច្រឡំ និងធ្វើឲ្យយើងភ័យខ្លាច។ ទ្រង់ជ្រាបថា យើងមានសុវត្ថិភាព ពេលទ្រង់គង់នៅក្បែរយើង។ ទុក្ខលំបាកជាឱកាស សម្រាប់ឲ្យយើងទុកចិត្ត ទ្រង់ ជាជាងទុកចិត្តការយល់ដឹងរបស់ខ្លួនឯង។-ANNE…
មេសោរស្នេហា
មេសោរស្នេហា គឺជាបាតុភូតិដែលកំពុងមានការរីករាលដាលកាន់តែខ្លាំង។ មនុស្សរាប់ពាន់នាក់ ជាគូរស្នេហ៍ បានយកមេសោររបស់ពួកគេមកចាក់ជាប់នឹងស្ពាន ទ្វាររបង និងនៅតាមរបងនានា នៅក្នុងតំបន់ជាច្រើន ក្នុងពិភពលោក ដែលរួមមាន ប្រទេសបារាំង ចិន អូទ្រីស សាធារណៈរដ្ឋចេក សឺបៀ អេស្ពាញ មិចស៊ីចកូ អៀរឡង់ខាងជើង ។ល។ គូស្នេហ៍ទាំងឡាយបានឆ្លាក់ឈ្មោះរបស់ខ្លួន នៅលើមេសោរ រួចយកវាទៅចាក់ជាប់នឹងកន្លែងសាធារណៈ ធ្វើជានិមិត្តរូបតំណាងឲ្យសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ពួកគេ។ អាជ្ញាធរនៅកន្លែងខ្លះបានហាមមិនឲ្យពួកគេធ្វើដូចនេះ ព្រោះខ្លាចគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីសោរ ដែលគេបានចាក់ភ្ជាប់ច្រើនពេក។ អ្នកខ្លះគិតថា ការចាក់សោរស្នេហានៅទីសាធារណៈ ជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ តែអ្នកខ្លះទៀតបានគិតថា វាជាសិល្បៈដ៏ស្រស់ស្អាត និងជារូបភាពនៃសេចក្តីស្រឡាញ់ដែលប្តូរប្តេជ្ញ។
យ៉ាងណាមិញ ព្រះអម្ចាស់បានបង្ហាញយើង នូវ “សេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច” ដ៏ពិតប្រាកដ នៅទីសាធារណៈ។ ទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ នៅលើឈើឆ្កាង ពេលដែលទ្រង់បានលៈបង់ព្រះជន្មទ្រង់ ដើម្បីប្រទានការអត់ទោស ចំពោះអំពើបាបរបស់មនុស្ស។ ហើយសព្វថ្ងៃនេះ ទ្រង់នៅតែបន្តបង្ហាញសេចក្តីស្រឡាញ់ទ្រង់ ជារៀងរាល់ថ្ងៃ។ សេចក្តីសង្រ្គោះមិនគ្រាន់តែជាការសន្យាថា យើងនឹងបានទៅនៅជាមួយព្រះអស់កល្បជានិច្ចប៉ុណ្ណោះទេ តែថែមទាំងជាការពិសោធន៍ជារៀងរាល់ថ្ងៃ ជាមួយនឹងការអត់ទោសបាប ការធានា ការផ្គត់ផ្គង់របស់ព្រះ និងព្រះគុណ នៅក្នុងទំនាក់ទំនងដែលយើងមានជាមួយទ្រង់។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ បានធ្វើជាមូលដ្ឋានគ្រឹះ និងគំរូ ដែលសាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យយកតម្រាប់តាម…
ព្រះទ័យដ៏ល្អរបស់ព្រះ
លោករ៉ចជើរ(Roger) បានជួបទុក្ខលំបាកជាច្រើន។ គាត់បានឆ្លងកាត់ការវៈកាត់បើកបេះដូង ដើម្បីព្យាបាលវ៉ាល់ដែលខូច។ បន្ទាប់មក ប្រហែលពីរបីសប្តាហ៍ក្រោយមក វេជ្ជបណ្ឌិតត្រូវធ្វើការវៈកាត់ម្តងទៀត ដោយសារបញ្ហាដ៏ស្មុគ្រស្មាញនៃជម្ងឺបេះដូងនោះ។ កាលនោះ គាត់ទើបតែចាប់ផ្តើមជាពីការព្យាបាលឆ្អឹងដងកំបិតដែលបានបាក់ ក្នុងគ្រោះថ្នាក់ដួលកង់។ ជាងនេះទៅទៀត លោករ៉ចជើរ ក៏បានជួបរឿងដ៏ក្រៀមក្រំថែមទៀត ដោយសារម្តាយគាត់បានលាចាកលោក ក្នុងអំឡុងពេលដ៏ពិបាកនោះទៀត។ គាត់មានការបាក់ទឹកចិត្តយ៉ាងខ្លាំង។ បានជាពេលដែលមិត្តភក្តិគាត់ម្នាក់ បានសួរគាត់ថា តើគាត់បានឃើញព្រះធ្វើការក្នុងជីវិតគាត់ តាមមធ្យោបាយដ៏តូចណាមួយ ក្នុងពេលដ៏ពិបាកនោះទេឬ? គាត់ក៏បានឆ្លើយថា គាត់ពិតជាមិនមានអារម្មណ៍ថា ព្រះទ្រង់ធ្វើការអ្វីសោះឡើយ។
ខ្ញុំសូមកោតសរសើរភាពស្មោះត្រង់របស់លោករ៉ចជើរ។ ការមានអារម្មណ៍បាក់ទឹកចិត្ត ឬមានការសង្ស័យ ជាផ្នែកមួយនៃជីវិតខ្ញុំផងដែរ។ ក្នុងបទគម្ពីររ៉ូម សាវ័កប៉ុលបានមានប្រសាសន៍ថា “យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម”(៥:៣-៤)។
ប៉ុន្តែ ការនេះមិនមានន័យថា យើងតែងតែមានអំណរ ពេលមានទុក្ខលំបាកនោះឡើយ។ ស្ថិតក្នុងពេលបែបនោះ យើងប្រហែលជាគ្រាន់តែត្រូវការឲ្យនរណាម្នាក់ អង្គុយស្តាប់យើងនិយាយរៀបរាប់ អំពីជម្រៅចិត្តរបស់យើង និងអធិស្ឋានទៅកាន់ព្រះ។ ជួនកាល ទាល់តែទុក្ខលំបាកនោះបានកន្លងផុតហើយ ទើបយើងអាចក្រឡេចមកមើលស្ថានភាពដ៏ពិបាកនោះឡើងវិញ ហើយក៏ឃើញថា សេចក្តីជំនឿរបស់យើងបានលូតលាស់ខ្លាំងប៉ុណ្ណា ក្នុងអំឡុងពេលដ៏ពិបាក និងពេញដោយការសង្ស័យនោះ។
ពេលយើងដឹងថា ព្រះសព្វព្រះទ័យនឹងប្រើទុក្ខលំបាកយើង ដើម្បីពង្រឹងជំនឿរបស់យើង យើងអាចទុកចិត្តថា ព្រះទ្រង់មានព្រះទ័យដ៏ល្អសម្រាប់យើង។-Anne Cetas